-
អ្នកដឹកនាំ២រូបនៃក្រុមប្រតិបត្តិការប៉េអឹមខេត្តកំពង់ធំត្រូវបានឃាត់ខ្លួន (Video Inside)

អ្នកដឹកនាំ២រូបនៃការចុះធ្វើប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជល់មាន់អនឡាញដែលបង្កឱ្យ មានមនុស្សស្លាប់ដោយសារអំពើហិង្សា ត្រូវបានគេឃាត់ខ្លួនដើម្បីប្រឈមនឹងការកាត់ទោស តាមច្បាប់។ អនុសេនីយ៍ឯក២រូបនៃកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំឈ្មោះសុខម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ និងឈ្មោះលុយតាំងឈួយ ប្រធានអង្គភាពនគរបាលយុត្តិធម៌ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនក្រោយមានការស្លាប់បុរសម្នាក់ដែល គេ ចោទថាជាអំពើហិង្សារបស់កងកម្លាំងចុះអនុវត្តច្បាប់នោះ។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍
-
គណបក្សភ្លើងទៀនថាសំដីចោទ សុន ឆ័យ តាមសារព័ត៌មានចោទអំពីការបោះឆ្នោតមិនត្រឹម ត្រូវគឺជាការបញ្ចេញមតិ (Video Inside)

-
ក្រសួងអប់រំបំភ្លឺជុំវិញមូលហេតុអ្វីដែលដេប៉ាកតឺម៉ង់ភាសាបរទេសបង្រៀនភាសាវៀតណាម? (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រីទទួលជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស (Video Inside)

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកំពុង បំពេញទស្សនកិច្ច១១ថ្ងៃក្នុងប្រទេសកម្ពុជា ដើម្បីការតាមដានបញ្ហាសិទ្ធិមនុស្ស។ នៅថ្ងៃទី១៦ សីហានេះ អ្នករាយការណ៍ពិសេសរូបនោះ គឺលោកវិទិត មុនតាប៊ន ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីអនុញ្ញាតការចូលជួបសម្តែងការគួរសម។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍
-
អតីតសិស្សសាលាវិទ្យាល័យជាស៊ីមតាកែវបង្ហាញគំរូល្អ (Video Inside)

អតីតសិស្សសាលាជំនាន់មុននៃវិទ្យាល័យជាស៊ីមតាកែវ បានបង្ហាញគំរូល្អដល់សម្រាប់ សិស្សនានាទូទាំងខេត្តដោយពួកគេបាននាំគ្នាប្រមួលថវិកាជួយកសាងអតីតសាលារៀនរបស់ ខ្លួន។ បើទោះជាប្រាក់ប្រមូលថវិកា មានចំនួនតិចតួចក្តី, កាយវិការរបស់អតីតសិស្សវិទ្យាល័យជាស៊ីមតាកែវបញ្ចប់ឆ្នាំសិក្សា២០០៥ គឺជាគំរូដ៏ល្អសម្រាប់សិស្សដទៃទៀត។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍
-
រថភ្លើងបុករថយន្តបើកឆ្លងកាត់នៅពោធិ៍សាត់ (Video Inside)

-
៧២ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៦ម៉ឺននាក់ (Video Inside)

ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារកូវីដ១៩ ជាបន្តដោយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះមានចំនួន ៦ម៉ឺន ៤ពាន់ ៧៤៥ករណី និងការស្លាប់ថ្មី មានចំនួន ៣០៦នាក់ ។ កាលពីសប្តាហ៍មុនប្រទេសវៀតណាម គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ប៉ុន្តែសប្តាហ៍នេះ ប្រទេសឥណ្ឌូនេស៊ី គឺប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេបង្អស់ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសអាស៊ានទាំង១០ ក្នុង រយៈពេល ៧២ម៉ោងចុងក្រោយ
-
ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ២៨នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានការថយចុះតិចតួច បើប្រៀបធៀបនឹងសប្តាហ៍មុន ។ កាលពីថ្ងៃសៅរ៍ តួលេខឆ្លងមាន ២៨នាក់, នៅថ្ងៃអាទិត្យ ២៩នាក់ និងនៅថ្ងៃច័ន្ទនេះមានចំនួន ២៨នាក់ នាំឲ្យតួលេខសរុបស្មើនឹង ៨៥នាក់ ថយចុះ១២ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន ។ កម្ពុជាក្នុងរយៈពេល ៤៨ថ្ងៃ ដែលបានរក ឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៨៧៤នាក់ហើយ។
-
សប្បុរសធម៌ពលរដ្ឋជប៉ុនបន្តសង់សាលារៀននៅតំបន់ជនបទស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម (Video Inside)

ភូមិអូរពីរនៃតំបន់ដាច់ស្រយាល ក្នុងឃុំដងក្តារ, ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទទួលអគារសិក្សាថ្មី១ខ្នង, ៤ បន្ទប់ដែលជាអំណោយរបស់សប្បុរសជនជប៉ុន តាមរយៈទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន គឺឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបណ្ឌិត ស៊ាង ប៊ុនលាង។ តាមរយៈការសាងសង់អគារសិក្សាថ្មីនេះ នឹងធ្វើឱ្យកុមារានិងកុមារីនៃភូមិអូរ២ និងភូមិដាច់ស្រយ៉ាលមួយចំនួនទៀត នឹងលែងធ្វើដំណើរទៅសិក្សាតាមកន្លែងឆ្ងាយដូចមុនទៀតហើយ។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍
-
ព្យាករណ៍ប្រចាំសប្តាហ៍៖ បណ្ដាខេត្ដមួយចំនួនបន្តនឹងទទួលរងជំនន់ទឹកភ្លៀង (Video Inside)
