-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៧នាក់ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអ្វីៗនឹងដំណើរការល្អប្រសិនបើអ្នកចេះគ្រប់គ្រងភារកិច្ច ដែលបានគ្រោងទុកទាំងអស់។ កុំខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ គួរផ្តោតការងារឲ្យបានពេញលេញ។ ហោរាសាស្រ្តអាជីពព្យាករណ៍ពីការផ្លាស់ប្តូរមួយចំនួននៅក្នុងសកម្មភាព ដូច្នេះសូមសម្របខ្លួន និងត្រៀមលក្ខណៈឆ្លើយតបឲ្យបានគ្រប់គ្រាន់។ ក្នុងនោះសូមចងចាំ លោកអ្នកតែម្នាក់ជាចលករសំខាន់សម្រាប់ភាពរីកចម្រើនរបស់ការងារថ្ងៃនេះ។ ជាការជាក់ស្តែងលោកអ្នកអាចពឹងអាស្រ័យមនុស្សនៅជុំវិញខ្លួនបាន គ្រាន់តែការសម្រេចចិត្តចុងក្រោយនៅតែជារបស់អ្នក។ លើសពីនេះ សូមឈរលើជំហររបស់ខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រហែលជាលំបាកក្នុងការជ្រើសរើស ឬសម្រេចចិត្តលើកិច្ចការងារទាំងឡាយ ដូច្នេះសូមលោកអ្នកជៀសវាងការរស់នៅក្នុងអតីតកាល ឬផ្តោតការយកចិត្តទុកដាក់ជាមួយកំហុសដែលបានកើតឡើង។ ក្នុងនោះនៅរវាងពេលព្រឹកស្ថានភាពហាក់មានការតានតឹងច្រើន ប៉ុន្តែចាប់ពីពេលថ្ងៃទៅ អ្វីៗនឹងប្រែជាប្រសើរឡើងវិញ។ ផ្ទុយទៅវិញ សូមកុំបោះបង់ការធ្វើទំនាក់ទំនង ពីព្រោះវាអាចជួយលោកអ្នកជំនះឧបស័គ្គ។ ក្រៅពីនេះ ជាការល្អប្រសើរណាស់ ដែលលោកអ្នកមានលំនឹងក្នុងខ្លួន ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងការថប់អារម្មណ៍ និងនៅតែអាចបំពេញការងារដែលបានគ្រោងទុក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងជួបផលលំបាកច្រើន ប្រទាក់ក្រឡាបង្អាក់ការសម្រេចចិត្តដ៏សមហេតុផល។ មនុស្សនៅក្បែរខ្លួន ហាក់មានការព្រងើយកន្តើយមិនសូវជាយកចិត្តទុកដាក់នឹងអ្នកនោះទេ ដូច្នេះការសុំជំនួយមិនអាចទៅរួចដោយរលូននោះទេ។ ទន្ទឹមនឹងនោះ សូមបោះបង់ការប៉ងប្រាថា្នធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។…
-
ខេត្តកំពង់ធំ ឆ្លងថ្មី២៩នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៩នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនឡើងចំនួន ៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលមានទីលំនៅនៅក្នុងក្រុងស្ទឹងសែន ១៩នាក់, ស្រុកបារាយណ៍ ៣នាក់, ស្រុកស្ទោង ៧នាក់ ។
-
ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និង ស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះ ជាតួលេខឆ្លងកើនឡើង១៩នាក់និងតួលេខស្លាប់កើនឡើងម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត, អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក៣៥នាក់, ក្រុងសៀមរាប១៩នាក់, ស្រុកអង្គរធំ៧ នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកបន្ទាយស្រី៩នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់ និងមកពីខេត្តឧត្តរមាន ជ័យម្នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០០នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០០នាក់ ថែមទៀត ដែលជាតួ លេខឆ្លងថយចុះចំនួន ៨នាក់ ធៀបនឹងម្សិលមិញ។យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅនេះគឺជាពលរដ្ឋនៅ ក្រុងសេរីសោភណ្ឌ,ស្រុកមង្គលបុរី,ស្រុកអូជ្រៅ,ក្រុងប៉ោយប៉ែត,ស្រុកព្រះនេតព្រះ,ស្រុកភ្នំស្រុក,ស្រុកថ្មពួក,ស្រុកស្វាយចេក,ស្រុកអូជ្រៅ និងមានពលរដ្ឋមកពីខេត្ដបាត់ដំបង, ខេត្ដព្រៃវែង,ខេត្ដតាកែវ, ខេត្ដកំពត, ខេត្ដកំពង់ធំ, ខេត្ដសៀមរាប និងខេត្ដកណ្ដាល។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ឃាត់មនុស្ស២៥២នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

-
អាជ្ញាធរបកស្រាយជុំវិញការឃាត់ខ្លួនស្ត្រី២រូបនៅស្វាយរៀង (Video Inside)

ការឃាត់ខ្លួនស្ត្រី២រូបក្រោយការរកឃើញជាដើមចមនៃការប្រមូលផ្តុំមនុស្សបង្កឲ្យមានការឆ្លងកូវីដ១៩ ត្រូវបាន វិទ្យុអាស៊ីសេរីចោទថាជាការចាប់ខ្លួនដោយសារជម្លោះដីធ្លី។ មន្ត្រីគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹង ជម្ងឺកូវីដ១៩ បានបកស្រាយថ្ងៃនេះវិញថា ការឃាត់ខ្លួនស្ត្រីឈ្មោះឥន សូត្រ អាយុ៤៣ឆ្នាំនិងស្ត្រីឈ្មោះយស់ សោភ័ណ អាយុ៤១ឆ្នាំ នៃស្រុកស្វាយ ជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨សីហាកន្លងមក គឺពាក់ព័ន្ធនឹងអំពើ បំពានវិធានសុខាភិបាល។
-
កម្ពុជាឆ្លងកូវីដ១៩ចំនួន៤៣៩ករណី រយ៖ពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសបញ្ជូនមកថ្ងៃនេះសម្រាប់ប្រើប្រាស់ជាវ៉ាក់សាំងដូសជម្រុញ (Video Inside)
