-
យន្តការគាំទ្រភាពជាម្ចាស់ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជនកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព
ភ្នំពេញៈក្នុងឆ្នាំ២០២១ ក្រសួងបរិស្ថាន បានពង្រឹងយន្តការផ្តល់ជំនួយសម្ភារៈនិងបច្ចេកទេសក្នុងការគ្រប់គ្រង សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។ នាឆ្នាំកន្លងទៅ ក្រសួងបរិស្ថានផ្តល់ជូនមធ្យោបាយ និងសម្ភារ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពគោលដៅ រួមមាន៖
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ប្រជាពលរដ្ឋប្រើប្រាស់ថង់បរិស្ថាន ដើម្បីកាត់បន្ថយប្លាស្ទិក ដែលបង្កហានិភ័យដល់សុខុមាលភាពមនុស្ស និងប៉ះពាល់បរិស្ថាន
ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ក្នុងយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ថង់បរិស្ថាន ដើម្បីកាត់បន្ថយប្លាស្ទិក ដែលបង្កហានិភ័យដល់សុខភាពមនុស្ស ពិសេសប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនៅលើភពផែនដី។
-
ក្រសួងបរិស្ថាន នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីកិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅកម្ពុជា
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដល់បណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួង បរិស្ថាននឹងរៀបចំសន្និសីទសារព័ត៌មាន កិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១:៣០នាទី រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥ ទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
-
កម្ពុជា សម្រេចជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល
កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា។ នេះគឺជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។
-
កម្ពុជាសម្រេចជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល
រាជធានីភ្នំពេញ៖ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា។ នេះគឺជាមោទកភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។
-
ឆ្មាដាវកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា
រាជធានីភ្នំពេញ៖ឆ្មាដាវជាសត្វមួយក្នុងចំណោមសត្វដ៏កម្រដទៃទៀតកំពុងតែរស់នៅតាមតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ ឆ្មាដាវ មានឈ្មោះជាភាសាអង់គ្លេសថា Leopard Cat និងឈ្មោះវិទ្យាសាស្រ្ត Prionailurus begalensis។ឆ្មាដាវមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។
-
ក្នុងឆ្នាំ ២០២១ បេសកកម្មរថយន្តសម្អាតផ្លូវ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សម្អាតផ្លូវបានជាង ១៥,៣៨៣ គីឡូម៉ែត្រ
ភ្នំពេញ ៖ រថយន្តសម្អាតផ្លូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវបានជាង ១៥,៣៨៣គីឡូម៉ែត្រ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងឆ្នាំ ២០២១ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងសោភ័ណភាពក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបន្តកិច្ចទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។
-
តំបន់ការពារធម្មជាតិនៅកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅ នៃប្រភេទសត្វជិតផុតពុជ និងរងគ្រោះថ្នាក់ជាសាកល
ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖Rusa unicolor) ត្រូវថតបាននៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ។ ប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។