Category: អប្សរាណេត

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១១ម៉ឺន៥ពាន់៥២៤នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១១ម៉ឺន៥ពាន់៥២៤នាក់ (Video Inside)

    ប្រជាពលរដ្ឋ១១ម៉ឺន៥ពាន់៥២៤នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសារុប៩លាន២សែន៧ម៉ឺន២ពាន់៧៦៩នាក់, ក្នុងនោះ អ្នកបាន ចាក់វ៉ាក់សាំងបាន២ដូសរួច មានចំនួន៧លាន៥សែន៧ម៉ឺន៧ពាន់៩៦៨នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបានប្រមាណ៥៧,៩៥%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន ដើម្បីបង្កា ទប់ ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោង តាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋបានចំនួន៣៥ម៉ឺន៧ពាន់៨៩៧នាក់។

  • ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៣៣ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៣៣ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៣៣ករណី ប៉ុន្តែការឆ្លងមានចំនួនតិចជាងអ្នកដែលបានព្យា បាល ជាសះស្បើយនៅថ្ងៃនេះ។ នៅថ្ងៃទី១៩សីហានេះ មនុស្សដែលចេញពីមន្ទីរពេទ្យក្រោយការព្យាបាលជាសះ ស្បើយមានចំនួន៦៣២នាក់។ តួលេខឆ្លងថ្ងៃនេះ បានថយចុះ៦០ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លង ៥៣៣ករណីថ្ងៃនេះ រួមមានការឆ្លង ចូលក្នុងសហគមន៍ចំនួន៣៨៨ករណី និងការឆ្លងមកពីក្រៅប្រទេស១៤៥ ករណី។ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១៦ករណីបើប្រៀបធៀបនឹងម្សិលមិញ, ចំណែកតួលេខ ឆ្លងមកពីក្រៅប្រទេស ក៏បានថយចុះ៤៤ករណីផងដែរ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១៧នាក់ដែលចំនួននេះកើនឡើង៥នាក់បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៨០ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន៤ពាន់១០៤ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៩ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៧ពាន់៧២៣ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧៤៧នាក់ និង ការព្យាបាលជាសះស្បើយ សរុប មាន ចំនួន ៨ម៉ឺន៣ពាន់២៩៨នាក់។

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា អរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា អរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា លោក មីយីន ត្វេ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានផ្តល់ជំនួយថវិកានិងគ្រឿងសម្ភារៈបរិក្ខាពេទ្យដើម្បីប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីដ១៩។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងពិធីមួយនៅថ្ងៃព្រហស្បតិ៍នេះក្នុងពេលដែល ជើងយន្តហោះពិសេសរបស់កម្ពុជាបានដឹកជញ្ជួនអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាចុះចតក្នុងព្រលានយន្ត ហោះអន្តរជាតិក្នុងក្រុងរ៉ង់ហ្គូន។

  • សម្តេច ហេង សំរិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ (Video Inside)

    សម្តេច ហេង សំរិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ (Video Inside)

    សម្តេចប្រធានរដ្ឋសភាហេង សំរិន បានជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវតាមរយៈប្រព័ន្ធវីដេអូ នៅ ថ្ងៃទី១៩សីហានេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទំាងពីរ ទោះបីស្ថិតក្នុងបរិបទជំងឺ កូវីដ១៩យ៉ាងណាក៏ដោយ។   ប្រធានរដ្ឋសភាឡាវលោក សាយ សំភូន ភូមវិហាននិងសម្តេចប្រធានរដ្ឋសភានៃ ប្រទេសកម្ពុជាបានជូនដំណឹងគ្នាទៅ វិញទៅមកនូវសភាពការណ៍វិវត្តន៍ក្នុងប្រទេសរៀងៗខ្លួន និងបានសម្តែង ការគាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង២ ដើម្បីការបម្រើផលប្រយោជន៍ជូនប្រជាជននិងប្រ ទេសទំាងពីរ។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានបញ្ជាក់នូវទស្សនៈមុះមុត នៅក្នុងការបន្តអនុវត្តនូវអនុ ស្សារណៈយោគយល់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ជាពិសេសការជំរុញដល់ការផ្លាស់ប្តូរបទ ពិសោធន៍ការងារនៅគ្រប់កម្រិតតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង២ បានរំលឹកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ ការរវាងបក្ស, រដ្ឋ, រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ នាពេលកន្លងមក និងចាត់ទុកចំណងមិត្តភាពនៃប្រ ទេសទាំង២គឺជាទ្រព្យដ៏មានតម្លៃមហាសាលដែលនឹងផ្តល់នូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គមជាតិ ដើម្បី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ បានសន្យាទៀតថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ប្រធានរដ្ឋសភាឡាវ នៅបាន បញ្ជាក់នូវការត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុង ឆ្នាំ២០២១នេះ៕

  • អាជ្ញាធររាជធានីភ្នំពេញ បិទលំនៅឋានអ៊ូស៊ានណា (Video Inside)

    អាជ្ញាធររាជធានីភ្នំពេញ បិទលំនៅឋានអ៊ូស៊ានណា (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញបាន បិទខ្ទប់លំនៅឋាន អ៊ូស៊ានណា ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយមាន ករណីឆ្លងជំងឺកូវីដបំប្លែងខ្លួន Delta។ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថាការបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ដែលស្ថិត នៅភូមិសំរោងទាវ និងភូមិព្រៃ មូល សង្កាត់ក្រាំងធ្នង់ នៃខណ្ឌសែនសុខ នឹងមានរយៈពេល១៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៨សីហានេះរហូតដល់ ថ្ងៃទី៣១សីហាដើម្បីការផ្តាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Deltaនោះពីក្នុងសហគមន៍។ កម្ពុជា គិតត្រឹម ថ្ងៃទី១៣ខែសីហា បានរកឃើញមានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta សរុបចំនួន៤៩៤នាក់ហើយ។

  • សន្តិសុខធនាគារប្រៃសណីយ៍កម្ពុជា ឆ្លងវីរុសបំប្លែងថ្មី Delta (Video Inside)

    សន្តិសុខធនាគារប្រៃសណីយ៍កម្ពុជា ឆ្លងវីរុសបំប្លែងថ្មី Delta (Video Inside)

    ធនាគារប្រៃសណីយ៍កម្ពុជា ដែលមានទីតាំងនៅ ផ្លូវជាតិលេខ ៦A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅទីតាំងនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នោះ បានចូលទៅ ធនាគារប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី ១៣ ខែសីហា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវ នាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវាកម្ម នៅថ្ងៃទី ១៣ សីហា ឆ្នាំ២០២១ នៅធនាគារប្រៃសណីយ៍ កម្ពុជានេះ សូមដាក់ខ្លួននៅដាច់ដោយឡែក, ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ និងសូមយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ។

  • ក្រសួងធនធានទឹក ជូនដំណឹងប្រុងប្រយ័ត្នកាំរស្មី UV កម្រិតខ្ពស់រយៈពេលមួយសប្តាហ៍ (Video Inside)

    ក្រសួងធនធានទឹក ជូនដំណឹងប្រុងប្រយ័ត្នកាំរស្មី UV កម្រិតខ្ពស់រយៈពេលមួយសប្តាហ៍ (Video Inside)

    កម្ពុជាអាចនឹងទទួលរងនៃការកើនឡើងកម្រិតខ្ពស់នៃកាំរស្មីព្រះអាទិត្យ UV Ultraviolet Rays ក្នុងរយៈពេល ៧ថ្ងៃ។ ការសិក្សាផ្នែកវិទ្យាសាស្ត្របានបញ្ជាក់ថា ការកើនឡើងកាំរស្មីព្រះអាទិត្យ UV ខ្ពស់ អាចធ្វើឲ្យរលាក ស្បែក, កើតជំងឺមហារីកស្បែក, ជំងឺចាស់មុនអាយុ, ជំងឺភ្នែកឡើងបាយ ឬខូចភ្នែក ជាដើម។ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្ដីពីការកើនឡើងសន្ទស្សន៍នៃកាំរស្មីព្រះអាទិត្យ UV ដល់កម្រិត១០ ក្នុងរយៈពេល ១សប្ដាហ៏ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ នាចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង២ រសៀល។ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតនៃ ការកើនឡើងកម្រិតខ្ពស់នៃកាំរស្មីព្រះអាទិត្យ UV នោះ។

  • អាជីវកម្មរ៉ែមាសខេត្តមណ្ឌលគិរី ចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ (Video Inside)

    អាជីវកម្មរ៉ែមាសខេត្តមណ្ឌលគិរី ចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ (Video Inside)

    អាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ក្នុងខេត្តមណ្ឌលគីរីបាន ចម្រាញ់មាសជាង២១០គីឡូក្រាមហើយ។ កម្ពុជាបានប្រកាសដាក់ដំណើរអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សា ហកម្មកាលពីថ្ងៃទី២១មិថុនាឆ្នាំ២០២១។ អនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ ត្រូវបណ្តាញព័ត៌មានក្នុងស្រុកដកស្រង់សម្តី ដែលបញ្ជាក់នៅថ្ងៃទី១៨សីហាថា គិតមកទល់ពេលនេះ ការស្ល មាសបានជាង២១០គីឡូក្រាម ដែលក្នុងនោះ ភាពសុទ្ធមានប្រមាណពី៨៥ទៅ៩៥ភាគរយ។ មន្ត្រីក្រសួងរ៉ែនិង ថាមពលដដែលបានបញ្ជាក់ថាកម្ពុជាទើបតែ នាំចេញបានមួយជើងនូវមាសប្រមាណជាង៥៩គីឡូក្រាម ដើម្បី យកទៅបន្សុទ្ធនៅប្រទេសអូស្ត្រាលីដែលរំពឹងថា នឹងទទួលបានគុណភាព ៩៩.៩៩% ។ មន្ត្រីដដែលបានបន្តថា ចំណែកមាសប្រមាណជាង១០០គីឡូក្រាមដទៃ ទៀតនឹងត្រូវនាំចេញយកទៅបន្សុទ្ធក្នុងប្រទេសអូស្ត្រាលីបន្ថែម ទៀតក្នុងពេលខាងមុខនេះ។ តម្លៃមាសលើទីផ្សារអន្តរជាតិ ត្រូវគេរាយការណ៍ថាបានស្ថិតក្នុងតម្លៃ៥ម៉ឺន ៨ពាន់ ដុល្លារក្នុងមួយគីឡូក្រាមមាស។ កម្ពុជារំពឹងនឹង ទទួលចំណូលពីសួយសារ ៣% នៃចំណូលលក់ដុលបានសរុប ទាំងនោះ។ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មានផែនការអាចផលិតមាសបានប្រមាណ ៣តោន ក្នុងមួយ ឆ្នាំៗ សម្រាប់រយៈពេល៨ឆ្នាំ ដំបូង។ សម្ដេចតេជោ…

  • ពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ចប់ការស្ថាបនាដោយជោគជ័យ រយៈពេល៨ឆ្នាំ (Video Inside)

    ពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ចប់ការស្ថាបនាដោយជោគជ័យ រយៈពេល៨ឆ្នាំ (Video Inside)

    ពហុកីឡាដ្ឋានជាតិមរតកតេជោនៃជំនួយឥតសំណងរបស់ប្រទេសចិនតម្លៃ១៦០លានដុល្លារ នឹងអាចប្រើប្រាស់ ជាផ្លូវការបានហើយ ចាប់ពីពេលនេះទៅក្រោយការត្រួត ពិនិត្យចុងក្រោយពីភាគីសំណង់នៃប្រទេសចិន។ ស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងនៅថ្ងៃពុធនេះថា ពហុកីឡា ដ្ឋានជាតិមរតកតេជោ បានឆ្លងកាត់ការត្រួតពិនិត្យ ដោយជោគជ័យកាលពីថ្ងៃទី១៦សីហាឆ្នាំ២០២១។ ស្ថានទូតចិន បានចាត់ទុកថាពហុកីឡាដ្ឋាននោះ បានបង្ហាញ ពីអត្ថន័យសំខាន់នៃ “នាវាមិត្តភាព” រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ ពហុកីឡាដ្ឋានជាតិមរតកតេជោ ជាសំណង់ស្ថិតលើផ្ទៃដីទំហំ១៦ហិចតានិង២២អា ដែលអាចផ្ទុកអ្នកទស្សនា បានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ ការប្រ កួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ខាងមុខនេះ។ ស្ថានទូតចិនបានសរសេរបញ្ជាក់ថា ពហុកីឡាដ្ឋាននោះគឺជា ពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធ ផលផ្លែផ្កានៃកិច្ចសហប្រតិ បត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ” រវាងចិននឹងកម្ពុជា ។ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំ ពេញ បានចាប់ផ្តើមសាងសង់ដំបូងកាលពីឆ្នាំ២០១៣ ៕

  • ទស្សនៈពលរដ្ឋជំទាស់នឹងការសង្ស័យទូតអាមេរិក (Video Inside)

    ទស្សនៈពលរដ្ឋជំទាស់នឹងការសង្ស័យទូតអាមេរិក (Video Inside)

    ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានសរសេរក្នុងបណ្តាញសង្គមថ្ងៃនេះដោយការដាក់សំណួរសង្ស័យថាតុលា ការកម្ពុជាបានកាត់ទោសដាក់គុកលើលោករ៉ុងឈុនដោយសារតែសេរីភាពបញ្ចេញមតិ។