Category: ទូរទស្សន៍

  • ផ្ទះ១០៨ខ្នង នៅពោធិ៍សាត់ រងការខូចខាត (Video Inside)

    ផ្ទះ១០៨ខ្នង នៅពោធិ៍សាត់ រងការខូចខាត (Video Inside)

    ផ្ទះប្រជាពលរដ្ឋចំនួន ១០៨ខ្នង នៅក្នុងខេត្តពោធិ៍សាត់ បានរងនឹងការខូចខាត ដោយសារភ្លៀងធ្លាក់លើកដំបូងលាយឡំនឹងខ្យល់កន្ត្រាក់។ កម្ពុជាបានរងនឹងបាតុភូតកម្តៅ El Nino ដែលធ្វើឱ្យប្រភពទឹក តាមកន្លែងជាច្រើន បានរីងស្ងួត ដោយសារតែអាកាសធាតុកើនកម្តៅខ្លាំងពេក។ ពលរដ្ឋបានទន្ទឹងរង់ចាំការធ្លាក់ភ្លៀងសាឡើងវិញ ប៉ុន្តែការធ្លាក់ភ្លៀងលើកដំបូង តាមកន្លែងខ្លះ មិនបានផ្តល់ភាពរីករាយដល់ពលរដ្ឋឡើយ។ នៅក្នុងខេត្តពោធិ៍សាត់នៅក្នុងស្រុកចំនួន៣ និងក្រុងមួយ ភ្លៀង និងខ្យល់កន្ត្រាក់ បានបង្កឱ្យផ្ទះពលរដ្ឋ ១០៨ខ្នង បានខូចខាត និងដួលរំលំ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា គ្រោះធម្មជាតិ នៅក្រុងពោធិ៍ មានផ្ទះពលរដ្ឋ ៣១ខ្នង និងផ្ទាំងប៉ាណូចំនួនបី បានរងការខូចខាតរបើកប៉ើងដំបូល និងដួលរលំ។ នៅស្រុកក្រគរ ផ្ទះ ៧១ខ្នង, មណ្ឌលសុខភាពមួយ និងបង្គោលភ្លើងបីដើម បានខូចខាត និងដួលរលំ…នៅក្នុងស្រុកកណ្ឌៀង ខូចខាតផ្ទះបីខ្នង និងនៅស្រុកបាកាន ខូចខាតផ្ទះមួយខ្នង។ មិនមានសេចក្តីរាយការណ៍មនុស្សរងរបួសឡើយ។

  • ភ្លៀងធ្លាក់ដំបូងក្នុងក្រុងព្រះវិហារបង្កឱ្យផ្ទះខូចខាត (Video Inside)

    ភ្លៀងធ្លាក់ដំបូងក្នុងក្រុងព្រះវិហារបង្កឱ្យផ្ទះខូចខាត (Video Inside)

    ក្រុងព្រះវិហារដែលរងនឹងសីតុណ្ហភាពក្តៅអស់រយៈពេលជាយូរខែ បានទទួលការធ្លាក់ភ្លៀងមួយមេជាលើកដំបូង ប៉ុន្តែការធ្លាក់ភ្លៀងនេះ មិនបានបង្កក្តីរីករាយដល់ពលរដ្ឋ ដែលរង់ចាំនូវទឹកភ្លៀងលើកទីមួយនេះឡើយ។ ភ្លៀងលើកដំបូងកាលពីយប់ថ្ងៃទី២៨ មេសា បានបង្កការខូចខាតដល់ផ្ទះសំបែង, ដើមឈើបាក់, បង្គោលភ្លើងរលំ ដោយសារតែករណីខ្យល់កន្ត្រាក់។ អប្សរាណិតរាយការណ៍

  • បុរសអាយុ៣៥ឆ្នាំស្លាប់ដោយសារស្តារអណ្តូងក្នុងភូមិដែលរងចំណោទខ្វះទឹក (Video Inside)

    បុរសអាយុ៣៥ឆ្នាំស្លាប់ដោយសារស្តារអណ្តូងក្នុងភូមិដែលរងចំណោទខ្វះទឹក (Video Inside)

    ការខ្វះទឹកនៅតំបន់មួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី បានចាប់ផ្តើមបណ្តើរៗហើយ ក្នុងចុងខែមេសានេះ គ្រាដែលសីតុណ្ហភាពក្តៅ បានកើនដល់ជាង ៤០អង្សាសេ។ ពលរដ្ឋក្នុងមូលដ្ឋាន ក្នុងខេត្តភាគឥសានប្រទេសនេះ ត្រូវគេឃើញបាននាំគ្នាជីកអណ្តូង, ខ្លះស្តារស្រះ ដើម្បីស្វែងរកប្រភពទឹកប្រើប្រាស់។ នៅក្នុងស្រុកកោះញែក នៃភូមិរវាក់, ឃុំរយ៉ បុរសអាយុ៣៥ឆ្នាំម្នាក់ឈ្មោះ កសឹម អារី ដោយសារតែការខ្វះទឹក បានជីកដីស្តារអណ្តូងទឹកកាលពីថ្ងៃទី២៨មេសា ប៉ុន្តែគាត់ត្រូវបានដីបាក់សង្កត់បណ្តាលឱ្យស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ អធិការនគរបាលស្រុកកោះញែកលោក យ៉ម ហ៊ុនអេង បានបញ្ជាក់ថា ចំណោទខ្វះទឹកដោយសារកំដៅហួតហែងខ្លាំង បានបណ្តាលឱ្យបុរសខ្មែរឥស្លាមរូបនោះ ចុះស្ដារអណ្ដូងទឹក ប៉ុន្តែនៅក្នុងពេលកំពុងស្តារនោះ ក៏មានដីបាក់ធ្លាក់សង្កត់បណ្ដាលឲ្យជាប់ជនរងគ្រោះនៅក្នុងអណ្ដូង។ ក្រុមគ្រួសារ និងសាច់ញាតិ បាននាំគ្នាជួយគាស់យកជនរងគ្រោះ ពីក្នុងអណ្ដូង រួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលទៅដល់មន្ទីរពេទ្យ។

  • សម្តេចធិបតីដាក់សំណួរទៅឱ្យ សម រង្ស៊ី ដែលប្រឆាំងគម្រោងព្រែកជីកហ៊្វូណនតេជោ (Video Inside)

    សម្តេចធិបតីដាក់សំណួរទៅឱ្យ សម រង្ស៊ី ដែលប្រឆាំងគម្រោងព្រែកជីកហ៊្វូណនតេជោ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារមួយទៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលប្រឆាំងនឹងគម្រោងព្រែកជីកហ៊្វូណន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គំរោងព្រែកជីកហ៊្វូណននេះ គ្មានអ្វីជាអាថ៌កំបាំងទេ ហើយផលប្រយោជន៍របស់វា គឺគ្មានអ្វីក្រៅតែពីដើម្បីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ ប៉ុន្តែទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានសរសេរចោទថា សំណង់ព្រែកជីកជាប្រវត្តិសាស្ត្ររបស់ជាតិនេះ មិនបានបំរើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាឡើយ។ ក្នុងពិធីមួយនាថ្ងៃទី២៨មេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់សំណួរសួរទៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលគេស្គាល់ថា ជាអ្នកធ្លាប់រៀនសេដ្ឋកិច្ចខ្ពង់ខ្ពស់ នៅក្រៅប្រទេសនោះ។ អ្នកនយោបាយចាស់វស្សា សម រង្ស៊ី នៅមិនទាន់បានឆ្លើយតបមកវិញនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

  • បណ្តេញមន្ត្រីរកឃើញមានសារធាតុគ្រឿងញៀនចំនួន៧៦នាក់ (Video Inside)

    បណ្តេញមន្ត្រីរកឃើញមានសារធាតុគ្រឿងញៀនចំនួន៧៦នាក់ (Video Inside)

    យ៉ាងហោចមានមន្ត្រីរាជការ និងមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ៧៦នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រោយការរកឃើញជាប់ពាក់ព័ន្ធនឹងសារធាតុញៀន។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាតប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី២៩មេសាបញ្ជាក់ថា តាមរយៈលទ្ធផល នៃការធ្វើតេស្តលើមន្ត្រីក្រោមឱវាទ ចំនួន ៥ម៉ឺន ៦ពាន់ ៤៤៥នាក់ មានមន្ត្រី ៧៦នាក់ បានរកឃើញមានសារធាតុញៀន និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។ សម្តេចធិបតី បានសរសេរបន្តថាសម្តេចបានណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីរកឃើញវិជ្ជមានគ្រឿងញៀន សូមឱ្យបញ្ជូនពួកគាត់ ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

  • សម្តេចធិបតីថ្លែងថា សំណង់ព្រែកជីកហ៊្វូណនតេជោ មិនមែនជាផលប្រយោជន៍របស់ត្រកូល «ហ៊ុន» ទេ (Video Inside)

    សម្តេចធិបតីថ្លែងថា សំណង់ព្រែកជីកហ៊្វូណនតេជោ មិនមែនជាផលប្រយោជន៍របស់ត្រកូល «ហ៊ុន» ទេ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការពារសំណង់ព្រែកជីកហ៊្វូណនតេជោ និងបញ្ជាក់ថា សំណង់ព្រែកជីកឆ្លងកាត់ខេត្តចំនួន៤ របស់កម្ពុជា មិនមែនជាផលប្រយោជន៍របស់ត្រកូល «ហ៊ុន» ឡើយ ប៉ុន្តែគឺជាផលប្រយោជន៍សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស។ គម្រោងសំណង់ព្រែកជីកហ៊្វូណនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាតិ នៅមុនការបុកគ្រឹះ ដែលត្រៀមធ្វើនៅក្នុងឆ្នាំ២០២៤នេះ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ជាពិសេសពីបុគ្គល សម រង្ស៊ី ដែលជាមេខ្លោងបង្កអំពើញុះញង់ ចង់ផ្តួលរំលំរបបរាជានិយមនៅក្នុងប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានធ្វើសាររៀងៗខ្លួន តាមលិខិត និងតាមបណ្តាញសង្គម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងធ្វើសំណង់ព្រែកជីក ភ្ជាប់ពីសមុទ្ទមកកាន់ទន្លេ របស់កម្ពុជា។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញរឿងសំណង់ព្រែកជីកហ៊្វូណនតេជោ បានធ្វើនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគមន៍បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៤។ គំរោងព្រែកជីកហ្វូណនតេជោ ក៏ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើងនូវការបារម្ភ របស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងលំហូរទឹកសមុទ្ទចូលក្នុងទន្លេមេគង្គ ប៉ុន្តែក្នុងដំណើរទស្សនកិច្ច ជាផ្លូវការមួយរបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ២០២៣, សម្តេចធិបតីបានប្រាប់មេដឹកនាំវៀតណាមវិញថា គំរោងព្រែកជីកហ្វូណនតេជោ មិនបង្កឱ្យផលប៉ះពាល់ជាអវិជ្ជមាន ដល់លំហូរទឹកទន្លេមេគង្គឡើយ។ សម្តេចធិបតីនៅថ្ងៃទី២៨មេសាបានបញ្ជាក់ថែមទៀត ជុំវិញអ្វីដែលជាកង្វល់របស់បរទេស…

  • ព្រះមហាក្សត្រ និងសម្តេចម៉ែ ធ្វើព្រះរាជសាររំលែកទុក្ខ ពលរដ្ឋរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះគ្រាប់ (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ ធ្វើព្រះរាជសាររំលែកទុក្ខ ពលរដ្ឋរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះគ្រាប់ (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារផ្សេងគ្នា សម្តែងក្តីរន្ធត់ និងតក់ស្លុត ក្រោយព័ត៌មានផ្ទុះគ្រាប់ ក្នុងខេត្តកំពង់ស្ពឹ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសច្រើនសិបនាក់។ គួរបញ្ជាក់ថា ឧប្បទ្ទវហេតុផ្ទុះគ្រាប់នៅទីស្តុកក្នុងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅលើរថយន្តផ្ទុកគ្រាប់ និងរាលដាលប៉ះឃ្លាំងស្តុក កាលពីរសៀលថ្ងៃទី២៧មេសា បានបង្កឱ្យមានទាហានស្លាប់យ៉ាងហោច ២០នាក់ និងអ្នករងរបួសជាច្រើននាក់ថែមទៀត។ មិនមានសេចក្តីរាយការណ៍ថាតើការផ្ទុះនោះបណ្តាលមកពីអ្វីនៅឡើយទេ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្ងៃទី២៩មេសា បានបង្ហាញនូវ «ហឫទ័យតក់ស្លុត» ដែលហេតុការណ៍នោះបាន «បណ្តាលឱ្យមានបងប្អូន កូនចៅ ចៅទួត ជាយោធិនពលី និងរបួសជាច្រើននាក់»។ ព្រះរាជសារបានសរសេរថា ព្រះអង្គទាំងទ្វេ «មានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ នៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិហើយ បានពលីក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ ព្រះរាជសារនៅបាន «ជូនពរដល់បងប្អូន កូនចៅ ចៅទួតយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងអស់ សូមឱ្យបានឆាប់ជាសះស្បើយ»។

  • ការប្រៀបធៀបកម្លាំងទាហានអ៊ីរ៉ង់-អ៊ីស្រាអែល តើអ្នកណាខ្លាំងជាង? (មានវីដេអូ)

    ការប្រៀបធៀបកម្លាំងទាហានអ៊ីរ៉ង់-អ៊ីស្រាអែល តើអ្នកណាខ្លាំងជាង? (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ វគ្គទី១ ៖ កម្លាំងយោធារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រទេសណាខ្លាំងជាង ?វគ្គទី២ ៖ ពិនិត្យលើសមត្ថភាពកាំជ្រួចមីស៊ីល និងដ្រូនរបស់ប្រទេសអ៊ីរ៉ង់ ?វគ្គទី៣ ៖ ការវាយប្រហារគ្នាលើកនេះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលតើអ្នកណាខាត អ្នកណាចំណេញ ?

  • កូនត្រីផ្សោតទី៧ ប្រទះឃើញក្នុងខែមេសា (Video Inside)

    កូនត្រីផ្សោតទី៧ ប្រទះឃើញក្នុងខែមេសា (Video Inside)

    កូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀតហើយ ត្រូវបានគេប្រទះឃើញនៅអន្លង់កាំពី នៃស្រុកព្រៃប្រសព្វ ខេត្តក្រចេះ ដែលនាំឱ្យចំនួនកូនត្រីសត្វផ្សោតទើបកើតថ្មី ក្នុងឆ្នាំ២០២៤នេះ មានចំនួន៧ហើយ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បាននិយាយថា កូនត្រីផ្សោត ទី៧នោះ ត្រូវគេប្រទះឃើញានាវេលាម៉ោង ៣និង១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ កូនផ្សោតនោះ បានស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។ យោងតាមការស្រាវជ្រាវ សត្វត្រីផ្សោតទន្លេមេគង្គ គឺជាប្រភេទសត្វត្រី ដែលពពោះកូនក្នុងផ្ទៃ មានរយៈពេល១៤ខែ។ សត្វត្រីផ្សោតញី ក្នុងរវាងពី២ទៅ៣ឆ្នាំម្តង បង្កើតកូនបានតែម្តងទេ ហើយត្រីផ្សោត ដែលអាចដោយញីឈ្មោលរបស់វាបាន លុះត្រាត្រីនោះពេញវ័យអាយុប្រមាណពី៧ទៅ៩ឆ្នាំ។

  • ភ្លៀងមួយមេ និងខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះជិត ៣០ខ្នងនៅបាត់ដំបង (Video Inside)

    ភ្លៀងមួយមេ និងខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះជិត ៣០ខ្នងនៅបាត់ដំបង (Video Inside)

    ភ្លៀងលើកដំបូងក្នុងរដូវក្តៅ បានកើតឡើងជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា នៅក្នុងខេត្តបាត់ដំបង។ ហេតុការណ៍ធ្លាក់ភ្លៀងជាមួយនឹងខ្យល់កន្ត្រាក់ ក្នុងហេតុការណ៍កើតឡើងនាល្ងាចថ្ងៃទី២២មេសា នៅក្នុងឃុំចំនួន ២ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្តាលឱ្យផ្ទះប្រមាណជិត ៣០ខ្នងបានរងការខូចខាត។ សេចក្តីរាយការណ៍បានរៀបរាប់ថា នៅឃុំតាស្ដា ផ្ទះ១២ខ្នងបានរងការខូចខាត និងនៅឃុំសន្តិភាព ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង បានរងការខូចខាតផងដែរ។ មិនមានសេចក្តីរាយការណ៍មនុស្សរងរបួសក្នុងហេតុការណ៍នោះទេ។