-
៨ខែប្រមូលពន្ធបានជិត២ពាន់លានដុល្លារ (Video Inside)

-
ខេត្តប៉ៃលិនបើកសាលារៀនថ្ងៃទី១៥កញ្ញា (Video Inside)

ខេត្តប៉ៃលិនបានប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥កញ្ញាស្អែកនេះហើយ។ អភិបាល ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានថ្លែងអំពាវនាវលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ និងមើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩។
-
ខេត្តកំពង់ចាមបើកដំណើរការសាលារៀនថ្ងៃ២០កញ្ញា (Video Inside)

ខេត្តកំពង់ចាម បានប្រកាសបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ នេះតទៅ ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុង សេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី១៤ កញ្ញា ២០២១នេះ ដែលបានអនុញ្ញាតបើកឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និង ពុទ្ធិកសិក្សា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។
-
រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជាស្នើធនាគារពិភពលោកពិចារណាលក្ខខណ្ឌឥណទានកម្រិតសម្បទានខ្ពស់ (Video Inside)

-
ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ប្រគល់ជូនក្រសួងសុខាភិបាល (Video Inside)

សហគ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation បានផ្តល់ទឹកសម្លាប់មេរោគធម្មជាតិជាច្រើនពាន់លីត្រ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ទី១ ចំណុះ៣០លីត្រចំនួន២ពាន់៤០០កាន, ទី២ ចំណុះ៥០០មីលីលីត្រ ចំនួន១២០កេស និងទី៣ ចំណុះ ១០០ មីលីលីត្រចំនួន១២០កេស ត្រូវបានប្រគល់នៅថ្ងៃទី ១៤កញ្ញានេះ ក្រោមវត្តមានរដ្ឋមន្ត្រីសុខាភិបាលលោក
-
សហរដ្ឋអាមេរិកប្រកាសផ្តល់សម្ភារៈ PPE ១០ម៉ឺនកំប្លេ (Video Inside)

សហអាមេរិក បានឲ្យដឹងនូវការគ្រោងផ្តល់នូវសម្ភារៈការពារខ្លួន PPE ចំនួន១០ម៉ឺនកំប្លេដល់បុគ្គលិកសុខា ភិបាលការពារជួរមុខរបស់កម្ពុជាចំនួន២ពាន់នាក់។ ការគ្រោងផ្តល់សម្ភារៈ PPE ១០ម៉ឺនកំប្លេនោះបានលើក ឡើងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញាជាមួយក្រសួងសុខាភិបាលកម្ពុជា, អង្គការ UNICEF និង អង្គការWHO តាមប្រព័ន្ធអនឡាញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
-
កម្ពុជាអនុញ្ញាតក្រុមហ៊ុនអូស្ត្រាលីបន្តរកមាសក្នុងខេត្តត្បូងឃ្មុំ (Video Inside)

កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន ឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត នៅក្នុងខេត្តត្បូងឃ្មុំ។ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត គឺជាក្រុមហ៊ុនដែលបានទទួលជោគជ័យរួចមកហើយក្នុងការកំពុងធ្វើអាជីវកម្មរ៉ែ មាសក្នុង ខេត្តមណ្ឌលគិរី។
-
ប្រទេសអាស៊ានទាំង១០បើកកិច្ចប្រជុំពិនិត្យបញ្ហាគ្រឿងញៀន (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។ ប៉ុន្តែសូមកុំទាន់កែប្រែស្ថានភាពអ្វីឡើយ ពន្យាពេលបន្តិចសិន ដើម្បីឲ្យអ្នកប្រាកដថា អ្វីៗអាចដោះស្រាយបាន ឬឈានដល់ចំណុចចុងក្រោយ។ អ្នកគួរចំណាយពេលវេលាសិក្សា ឬប្រមូលទិន្នន័យអំពីការងាររបស់អ្នក ហើយអ្នកក៏មិនត្រូវស្ថិតក្នុងសភាពសាម័ញ្ញពេកនោះទេ។ សូមកែប្រែខ្លួនឯង ដើម្បីអាចទទួលបានទំនុកចិត្តបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកនឹងទទួលបានផ្លែផ្កាណាស់។ សូមកុំមានការព្រួយបារម្ភអ្វីឡើយ ចូរធ្វើការងារទៅតាមការគ្រោងទុករបស់អ្នកចុះ ពីព្រោះរាល់បញ្ហាគឺអាចដោះស្រាយបានដោយងាយស្រួលណាស។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ឬធ្វើការបណ្តាក់ទុនតូចធំនឹងសុទ្ឌតែចម្រើនលូតលាស់ទាំងងស់។ ក្រៅពីនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ។ ដោយឡែក សូមប្រយ័ត្នបង់ចិត្តលើមនុស្សដែលអ្នកទើបតែស្គាល់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ ដោយឡែក អ្នកកំពុងទទួលឥទ្ធិពលអវិជ្ជមានខ្លះពីខាងក្រៅ ហើយប្រសិនបើអ្នកមិនចេះគ្រប់គ្រងទេ គឺអាចនឹងបង្កផលលំបាកខ្លាំងចំពោះជីវិតឯកជន រួមទាំងការងារផង។ អ្នកមិនគួរបណ្តោយខ្លួនឲ្យធ្លាក់ក្នុងសភាពនេះទេ ដូច្នេះសូមព្យាយាមកែលម្អចិត្ត ហើយយកចិត្តទុកដាក់បំពេញការងារដែលខ្លួនមាន បើទោះបីត្រចៀករបស់អ្នកទទួលបានពត៌មានជាច្រើនណាស់ក៏ដោយ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នពាក្យសំដីក្នុងពេលចូលរួមពិភាក្សាការងារនានា…
-
ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅតែបន្តបើទោះបីមានឧបសគ្គ (Video Inside)

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានថ្លែងថាដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នឹង បញ្ចប់តាមការគ្រោងទុក បើទោះបីជាមានការជួបឧបសគ្គដោយសារអាកាសធាតុនោះក្តី។ អ្នកនាំពាក្យអា កាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងថាគម្រោងសាងសង់ព្រលានយន្តហោះហោះអន្តរជាតិភ្នំពេញ ថ្មីតម្លៃជាង១ពាន់៥០០លានដុល្លារក្នុងដំណាក់កាលទី១ នឹងត្រូវរួចរាល់ក្នុងឆ្នាំ២០២៣។