Category: ជីវិតគ្រួសារ

  • ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែតុលា កើនឡើនដល់៩៥,៦៩ភាគរយ

    ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែតុលា កើនឡើនដល់៩៥,៦៩ភាគរយ

    (ភ្នំពេញ)៖ក្រសួងសុខាភិបាលបានបង្ហាញពីកំណេីនអត្រាចាក់វ៉ាក់ សាំង កូវីដ-១៩ នៅកម្ពុជា ដែលគិតមកដល់ត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣បានកើនឡើន៩៥,៦៩ភាគរយ។ នេះជាអត្រាចំនួនអ្នកចាក់វាក់សាំងនៅកម្ពុជាដែលបង្ហាញដោយក្រសួងសុខាភិបាលមានដូចជា៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០២ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៩ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៩៧ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៦៤ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៤,១០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៩ភាគរយ៕ ដោយ៖ម៉ាដេប៉ូ

  • ពលរដ្ឋ និងអ្នកជំនាញ៖ វត្តមានមន្ទីរពេទ្យ«តេជោសន្តិភាព» នឹងជួយលើកកម្ពស់សុខភាពសាធារណៈបន្ថែមទៀត

    ពលរដ្ឋ និងអ្នកជំនាញ៖ វត្តមានមន្ទីរពេទ្យ«តេជោសន្តិភាព» នឹងជួយលើកកម្ពស់សុខភាពសាធារណៈបន្ថែមទៀត

    ភ្នំពេញ៖​មន្ទីរពេទ្យ «តេជោសន្តិភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ​ថ្ងៃទី២៤ ខែតុលា ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។​ប្រជាពលរដ្ឋ និងអ្នកជំនាញដែលធ្វើការពា​ក់ព័ន្ធនឹងសុខភាព បានបង្ហាញក្តីរំពឹងថា តាមរយៈវត្តមានមន្ទីរពេទ្យនេះ នឹងជួយលើកកម្ពស់វិស័យសុខភា​ពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។ ទាក់ទិននឹងវត្តមានមន្ទីពេទ្យថ្មីនេះ​ អ្នកស្រី រត្ន ណាវី ​ពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ បានបង្ហាញក្តីរី​ក​រាយ ពេលឃើញសមិទ្ធផលថ្មីនេះ ។អ្នក​ស្រីដឹងថា មន្ទីរពេទ្យ​នេះ​ បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយរយៈមកហើយ និងបានទទួលការព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃថែ​មទៀត។ អ្នកស្រីបានប្រាប់ថា ៖ «ថ្វីត្បិតតែខ្ញុំមិនទាន់បានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យថ្មីនេះ​ក្តី ក៏ខ្ញុំសូមសាទរចំពោះវត្តមានមន្ទីរពេទ្យនេះ កាលណាភ្នំពេញយើងមានមន្ទីរពេទ្យ​រដ្ឋកាន់តែច្រើន ពិសេសមិនគិតថ្លៃព្យាបាលទៀត គឺរឿងល្អដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋយើង​មានអារម្មណ៍កក់ក្តៅ អាចជួយសម្រួលការធ្វើដំ​ណើររបស់ពលរដ្ឋ និងជួយកាត់បន្ថយចំណាយមិនបាច់ទៅព្យាបាលនៅក្រៅប្រទេសទៀតផង»។ ចំណែក​ លោក នុត​ សម្បត្តិ ប្រធាន​វិទ្យាស្ថាន​ជីវ​សាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា បានថ្លែង​ឱ្យដឹង​ដែរថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព​នេះ​ គឺជា​សមិទ្ធផលមោទនភា​ព​មួយ​របស់ប្រជាពលរដ្ឋកម្ពុជា ។​លោកបន្តថា មន្ទីរពេទ្យនេះ ក៏នឹងជួយលើកកម្ពស់វិស័យសុខភាពសារធា​រណៈកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត។ លោកបានថ្លែងថា ៖ «នេះគឺជា​រឿងល្អមួយសម្រាប់វិស័យសុខាភិបាល ពិសេសសុខភាពសារធារណៈកម្ពុជា​ ព្រោះថា កន្លងមកការចំណាយទៅលើសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងមានកម្រិតខ្ពស់ ហើយសុខភាពជាកត្តាចាំបាច់…

  • មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​របេង រួម​នឹង​អង្គការ​ដៃគូ​មួយ​ចំនួន កំពុង​ធ្វើ​ការ​អង្កេត​ប្រេវ៉ាឡង់​​ជំងឺ​របេង​ថ្នាក់​ជាតិ​​លើក​ទី​៣

    មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​របេង រួម​នឹង​អង្គការ​ដៃគូ​មួយ​ចំនួន កំពុង​ធ្វើ​ការ​អង្កេត​ប្រេវ៉ាឡង់​​ជំងឺ​របេង​ថ្នាក់​ជាតិ​​លើក​ទី​៣

    ភ្នំពេញ៖​ មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​របេង រួម​នឹង​អង្គការ​ដៃ​គូ​មួយ​ចំនួនកំពុង​ធ្វើ​ការ​អង្កេត​​ប្រេវ៉ាឡង់​​ជំងឺ​​របេង​​ថ្នាក់​ជាតិ​​លើក​ទី​៣ឆ្នាំ២០២៣ ខណៈ​ដែល​ការអង្កេត​លើក​ទី​៣​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​រ​បេង និង​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ជំងឺ​រ​បេងរបស់​ខ្លួន​​។ ​​សេចក្ដី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​លិច បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា ដោយ​​មាន​ការ​គាំ​ទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​មូល​និធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ជំងឺ​រ​បេង និង​គ្រុនចាញ់ និង​ជំនួយ​បច្ចេកទេស​ពី​អង្គការ​សុខភាព​ពិភព​លោក វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ជំងឺ​របេង និង​សមាគម​ប្រឆាំង​ជំងឺ​របេង​ជប៉ុន ( RIT/JATA) វិទ្យាស្ថានប៉ាស្ទ័រ និង​ទី​ភ្នាក់​ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ (USAID) មជ្ឈ​មណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់សិន (CENAT) កំពុង​ធ្វើ​ការ​អង្កេត​​ប្រេវ៉ា​ឡង់​​ជំងឺ​​របេង​​ថ្នាក់​ជាតិ​​លើក​ទី​៣ ឆ្នាំ២០២៣ ជា​មួយ​នឹង​លទ្ធផល​រំពឹ​ង​ទុក​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៤​។ សេចក្ដី​ប្រកាស​ដដែល​បានបន្ត​ថា លទ្ធផល​នៃ​ការ​អង្កេត​លើកទី​៣​នេះ នឹង​​ធ្វើ​ឱ្យ​​ប្រទេស​កម្ពុជាយល់​អំពី​ប​ច្ចុប្បន្ន​ភាព​នៃ​ជំងឺ​របេង និង​ការ​គ្រប់​គ្រង​ជំងឺ​របេង​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ឆ្ពោះ​ទៅ​រកកា​រ​បញ្ចប់​ជំងឺ​មួយ​នេះ និង​ជួយ​បញ្ចប់​ជំងឺ​របេង​ដែល​បាន​ឆក់​យក​ជីវិ​ត​មនុស្ស ១​.​៦​លាន​​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២១​។ ​​លោក ប៉ាស្កាល់ រីងវដ (Pascal Ring Wald) តំណាង​ស្តី​ទី​នៃ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ថ្លែងតាមរយៈសេចក្តីប្រកាស​ថា ទោះ​បី​ជា​មាន​ភស្តុតាង​ជា​ច្រើនបាន​បង្ហា​ញ​ថា ស្ថាន​ភាព​ជំងឺ​របេង​នៅ​ប្រទេស​កម្ពុជាកំពុង​ធ្លាក់​ចុះ​ក៏​ដោយ​​ ​ប៉ុន្តែ​វា​មាន​ភាព​មិន​ទាន់​ច្បាស់​លាស់​នោះ​ទេ ខណៈ​​ដែល​ការ​អង្កេត​ចុងក្រោ​យ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន ហើយ​បាន​រក​ឃើញ​ថា ការ​ព្យាបាល​ជំងឺ​របេង ត្រូវ​​បាន​​ប៉ះ​​ពាល់​​ដោយ​​ការ​​រាត​​ត្បាត​នៃ​ជំងឺ​កូវីដ១៩​។ លោក​បញ្ជាក់​ថា ​៖ «​ការ​អង្កេត​លើក​ទី​៣​នេះ នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព យុទ្ធសាស្រ្ត​ផ្អែក​លើ​ភស្តុ​​តាង…

  • មន្ត្រី​សុខាភិបាល​៖ គិត​ពី​ខែ​មករា រហូត​ដល់​ខែតុ​លា​នេះ រក​ឃើញ​ករណីគ្រុ​ន​ឈាម​ជាងពីរ​ម៉ឺន​ករណី

    មន្ត្រី​សុខាភិបាល​៖ គិត​ពី​ខែ​មករា រហូត​ដល់​ខែតុ​លា​នេះ រក​ឃើញ​ករណីគ្រុ​ន​ឈាម​ជាងពីរ​ម៉ឺន​ករណី

    ភ្នំពេញ៖ ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម នៃ​ក្រសួង​សុខាភិបាលលោក លាង ឬទ្ធា បានឱ្យដឹងថា គិត​ពី​ខែ​មករា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០២៣​នេះ រក​ឃើញ​ករណីជំងឺ​គ្រុន​ឈាម​ជាង​ ២​ម៉ឺន​ករណី ខណៈ​ដែល​ចំនួន​ករណី​ទាំង​នេះ​ស្ថិតក្រោ​ម​ការ​គ្រប់​គ្រង​បាន ក៏​ប៉ុន្តែលោក​​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​បន្ត​ការ​រក្សា​អនាម័យ​ជុំ​វិញ​លំនៅ​ឋាន​របស់​ខ្លួន​។ លោក លាង ឬទ្ធា បានថ្លែងប្រាប់ឱ្យដឹងថា គិត​ចាប់​ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ គឺក្រសួង​​បាន​រក​ឃើញ​ករណី​គ្រុន​ឈាម​សរុប​ចំនួន ២៣ ០០០​ករណី ។​ក្នុង​នោះ​មាន​ករណី​ស្លាប់មួ​យ​ចំនួន តែ​វា​មិន​ច្រើន​នោះ​ទេ​ ខណៈ​ដែល​ការ​រក​ឃើញចំនួន​​ជំងឺ​គ្រុន​ឈាមឥឡូវ​​នេះ ក៏​​មាន​​ការ​ថយ​​ចុះ​ផង​ដែរ​។ លោកឱ្យបានឱ្យដឹងថា​ ករណី​ជំងឺ​គ្រុន​ឈាម ដែល​រក​ឃើញ​មាន​ច្រើន​ជាង​គេ​គឺ​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្ដាល សៀមរាប និង​ខេត្ត​បន្ទាយ​មាន​ជ័យ ។លោកបន្តថា ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ ការ​រក​ឃើញ​ករណី​ជំងឺ​គ្រុនឈាមបាន​ថយ​ចុះ​ ដោយ​សារ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បាន​ណែនាំ និង​ពង្រឹង​វិធាន​ការ​ទៅ​ដល់​ខេត្ត​ទាំង​អស់​។លោកបន្តថា ​ជំងឺ​គ្រុន​ឈាម​ដែល​រក​ឃើញ​ជាង ២​ម៉ឺន​ករណី​នេះ  បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុនរយៈពេលដូចគ្នា គឺ​មាន​ការ​កើន​ឡើង​ចំនួន​ពីរ​ដង។ លោកថា៖« ដូច្នេះ​ទោះ​បី​ឆ្នាំ​នេះ ករណី​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​ក៏​ដោយ ប៉ុន្តែ​ស្ថាន​ភាព​នេះ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់​គ្រង​បាន ហើយ​វា​មិន​មាន​អ្វី​​ធ្វើ​ឱ្យ​ជា​ការ​គួរ​ព្រួយ​បារម្ភ​ហួស​ពីស​មត្ថភាព ក៏​ដូច​ជា​ការ​ឆ្លើយ​តប និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​នោះ​ទេ»​។ លោក​បាន​បញ្ជាក់​ថា​៖ «​ ស្ថាន​ភាព​នៅ​ពេល​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​យើង​អាច​គ្រប់​គ្រង​បាន ប៉ុន្តែ​យើង​នូវ​តែ​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជាជន​ត្រូវ​រស់​នៅ​រក្សា​អនាម័យ…

  • ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»

    ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់កុមាររងគ្រោះដោយសារមេរោគអេដស៍ចំនួន ៣០នាក់ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍ ដែលអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជាយើង មាន ៨៧% គឺស្ថិតក្នុងចំណោមយុវវ័យដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ។ លោកបណ្ឌិត ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់កុមាររងគ្រោះទាំងអស់ ត្រូវបន្តលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ដើម្បីឱ្យបរិមាណមេរោគអេដស៍ក្នុងខ្លួនធ្លាក់ចុះរហូតដល់មិនអាចចម្លងមេរោគអេដស៍ទៅកាន់អ្នកដទៃបាន។ លោកស្រី ហង្ស ណាវី នាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ…

  • កម្ពុជា ស្នើចិនជួយលើគម្រោងអាទិភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលទ្វេភាគី

    កម្ពុជា ស្នើចិនជួយលើគម្រោងអាទិភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលទ្វេភាគី

    ភ្នំពេញ៖​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើទៅកាន់គណៈកម្មាធិការសុខាភិបាលជាតិ នៃសា​ធារណ​​រដ្ឋប្រជាមានិតចិនឱ្យជួយពិនិត្យ និងជម្រុញលើគម្រោងអាទិភាពមួយចំនួន ដើម្បីពង្រីក​កិច្ច​សហប្រ​តិ​​បត្តិការក្នុងវិស័យសុខាភិបាលទ្វេភាគីឱ្យកាន់តែរីកចំរើនថែមទៀត។​ ​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលស្នើដូច្នេះ នៅក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម  Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិននៅទីស្តីការគណៈកម្មាធិ​ការសុខាភិបាលជាតិនាទីក្រុងប៉េងកាំងកាលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣។​ នេះបើយោងតាមហ្វេសប៊ុកក្រសួងសុខាភិបាល។ នាឱកាសនោះឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីមានការរីកចំរើនគួរឱ្យកត់សម្គាល់ ។ឯកឧត្តមក៏បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជា​ពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើន។​ ​ឯកឧត្តមបាន​លើកឡើងថា​ កន្លងមកភាគីចិន បានជួយលើគម្រោងជាច្រើនមកកម្ពុជាដូចជា មន្ទីរពេទ្យមិ​ត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ, ការផ្តល់រថយន្តសង្គ្រោះគិលា​នសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯក​ទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជាជាដើម ។ ឆ្លៀតឱកាសនោះដែរឯកឧត្តម ឈាង រ៉ា​ ក៏បានស្នើភាគីមិត្តចិនឱ្យជួយពិនិត្យ និងជំរុញ​គម្រោងរបស់ក្រសួងសុ​ខាភិបាលកម្ពុជាផងដែរ ក្នុងនោះរួមមាន  គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, គម្រោងកែប្រែមន្ទីរពេទ្យហ្លួ​ងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក, គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត,គម្រោងការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន។ ក្រៅពីនេះ…

  • ក្រសួងប្រៃសណីយ៍ ប្តេជ្ញាក្នុងការចូលរួមបញ្ចប់ជំងឺអេដស៍ នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍

    ក្រសួងប្រៃសណីយ៍ ប្តេជ្ញាក្នុងការចូលរួមបញ្ចប់ជំងឺអេដស៍ នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍

    (ភ្នំពេញ)៖ដើម្បីចូលរួមជាមួយនឹងក្រសួង-ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាលចំពោះការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្តស្ទឹងត្រែង មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៥ រួមមាន ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ សរុបប្រមាណ ៥០រូប។ ឯកឧត្តម ខាយ ឃុនហេង បានមានប្រសាសន៍ថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យនិងរិតបន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ត្រូវយកចំណេះដឹងនេះ ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម តាមការផ្សព្វផ្សាយចែករំលែកបន្ត។ ឯកឧត្តម បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេល ក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងគ្រឿងញៀន ជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត…

  • ក្រសួងសុខាភិបាល ៖ បិទមន្ទីរសម្រាលព្យាបាល សែនមានជ័យ ក្រោយមិនស្តាប់ការណែនាំ

    ក្រសួងសុខាភិបាល ៖ បិទមន្ទីរសម្រាលព្យាបាល សែនមានជ័យ ក្រោយមិនស្តាប់ការណែនាំ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចស្តីពី ការបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 7B3-8B3 ផ្លូវលេខ107K ភូមិក្បាលដំរី២ សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីមិនស្តាប់ការណែនាំផ្គេីនទៅនិងការហាមឃាត់។ តាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកគ្លីនិក សែនមានជ័យ ខាងលើ ទោះជាក្រសួងសុខាភិបាល មន្ទីរសុខាភិបាល អាជ្ញាធរ រួមទាំងសមត្ថកិច្ចផង ចាត់វិធានការ ដែលគ្លីនិកមួយនេះប្រព្រឹត្តល្មើសទៅនឹង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល មិនអនុញ្ញាតិ ដឹកជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយទៅវិញ គ្លីនិកប្រើប្រាស់រថយន្ត ចេញដឹកទាំងយប់ ទាំងថ្ងៃ មិនតែប៉ុណ្ណោះ បង្កជម្លោះ រឿងដណ្តើមគ្នាយកជនរងគ្រោះ ដណ្តើមគ្នាដេកសព ដែលមានបុរសម្នាក់ឈ្មោះ ងួន ប្រាក់ធី ហៅឌី ជាអ្នកកាងឡានគ្លីនិក កាងឡានដឹកសព ។ កន្លងមកក្រសួងសុខាភិបាល អាជ្ញាធរ ខណ្ឌ ក្រុង ចាប់ទាំងរថយន្ត ច្រើនលើកច្រើនសាររាប់លែងអស់ នៅតែមិនរាងចាល លើកនេះបិទគ្លីនិក…

  • អគារសម្ភព និងជំងឺទូទៅ នៃមណ្ឌលសុខភាពវ៉ារិន សៀមរាប តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    អគារសម្ភព និងជំងឺទូទៅ នៃមណ្ឌលសុខភាពវ៉ារិន សៀមរាប តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ខេត្តសៀមរាប៖ សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ A.G.M សប្បុរសជននៃសាធារណរដ្ឋកូរ៉េ ជាមួយក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន បានកសាងរួចរាល់នូវអគារសម្ភព និងព្យាបាលជំងឺទូទៅ ថ្មី១ខ្នង របស់មណ្ឌលសុខភាពវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប តម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ភោធដាក់ឱ្យប្រប្រាស់ជាផ្លូវការនាព្រឹកថ្ងៃអង្គារទី១៧ ខែតុលា ។ លោក ង៉ែត ចាន់ស៊ី ប្រធានមណ្ឌលសុខភាពវ៉ារិន បានឱ្យដឹងថា ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត សៅ សារឿន និងលោកជំទាវ ហង្ស ម៉ាក់លី ព្រមទាំង សមាជិកក្រុមការងារ រួមជាមួយសប្បុរសជន អង្គការ A.G.M នៃសាធារណរដ្ឋកូរ៉េ អគារសម្ភព និងជំងឺទូទៅ នៅមណ្ឌល សុខភាពឃុំរ៉ាវិន បានដំណើរការ សាងសង់រហូតរួចរាល់ មានចំនួន ៤ បន្ទប់ គឺ បន្ទប់បុគ្គលិកពេទ្យប្រចាំការ, បន្ទប់សម្រាលកូន, បន្ទប់ថែទាំស្ត្រី ក្រោយសម្រាលកូន និងបន្ទប់សម្រាកព្យាបាលជំងឺទូទៅ ។ លោក លី អ៊ីនឆុង…

  • ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន២កន្លែងនៅក្នុងរាជធានីភ្នំពេញ

    ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន២កន្លែងនៅក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះបានចេញសេចក្តីសម្រេចធ្វើការ ប្រកាសបិទមន្ទីរសម្រាកព្យាបាលឯកជន២កន្លែងនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមិនបានគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងកំហុសមួយចំនួនទៀតដែលមិនអាចអនុគ្រោះបានរួចមក ។ ក្នុងសេចក្តីសម្រេច២ ចេញផ្សេងៗគ្នាគេឃើញក្រសួងសុខាភិបាលបានបិទទីតាំងទី១ មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ដែលមានទីតាំងនៅផ្ទះលេខ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗដោយបានយករថយន្ត សង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយ ក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ ។ ក្រសួងបានបន្តឱ្យដឹងថា ៖ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ០៩៩/២៣ អបស/មពចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣. របស់ ក្រសួងសុខាភិបាល ។ ជាមួយគ្នានេះក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់ខ្លួនដែរថា៖ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត អ៊ុក ពុធរតន៍ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ដោយឡែកមន្ទីរពហុព្យាបាលឯកជនមួយទៀតឈ្មោះ មេត្រូ អអិលវី ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ…