Category: អប្សរាណេត

  • ៨ខែប្រមូលពន្ធបានជិត២ពាន់លានដុល្លារ (Video Inside)

    ៨ខែប្រមូលពន្ធបានជិត២ពាន់លានដុល្លារ (Video Inside)

    អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងថាគេបានប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួនជិត២ពាន់លាន ដុល្លារ ក្នុងរយៈពេល៨ខែឆ្នាំ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ចំណូលពន្ធសម្រាប់ថវិកាជាតិដែល ប្រមូលបាន១ពាន់៩០៩លានដុល្លារអាមេរិក គឺថយចុះ៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។

  • ខេត្តប៉ៃលិនបើកសាលារៀនថ្ងៃទី១៥កញ្ញា (Video Inside)

    ខេត្តប៉ៃលិនបើកសាលារៀនថ្ងៃទី១៥កញ្ញា (Video Inside)

    ខេត្តប៉ៃលិនបានប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥កញ្ញាស្អែកនេះហើយ។ អភិបាល ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានថ្លែងអំពាវនាវលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ និងមើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩។

  • ខេត្តកំពង់ចាមបើកដំណើរការសាលារៀនថ្ងៃ២០កញ្ញា (Video Inside)

    ខេត្តកំពង់ចាមបើកដំណើរការសាលារៀនថ្ងៃ២០កញ្ញា (Video Inside)

    ខេត្តកំពង់ចាម បានប្រកាសបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ នេះតទៅ ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុង សេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី១៤ កញ្ញា ២០២១នេះ ដែលបានអនុញ្ញាតបើកឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និង ពុទ្ធិកសិក្សា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។ 

  • រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជាស្នើធនាគារពិភពលោកពិចារណាលក្ខខណ្ឌឥណទានកម្រិតសម្បទានខ្ពស់ (Video Inside)

    រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជាស្នើធនាគារពិភពលោកពិចារណាលក្ខខណ្ឌឥណទានកម្រិតសម្បទានខ្ពស់ (Video Inside)

    អនុប្រធានធនាគាពិភពលោកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិចលោកស្រី វីកតូរៀ ខ្វាខ្វា បានសន្យាគាំទ្រ សំណើរបស់កម្ពុជាដែលសុំឲ្យធនាគារពិភពលោកពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិត សម្បទានខ្ពស់ និងស្នើការពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ។

  • ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ប្រគល់ជូនក្រសួងសុខាភិបាល (Video Inside)

    ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ប្រគល់ជូនក្រសួងសុខាភិបាល (Video Inside)

    សហគ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation បានផ្តល់ទឹកសម្លាប់មេរោគធម្មជាតិជាច្រើនពាន់លីត្រ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ទី១ ចំណុះ៣០លីត្រចំនួន២ពាន់៤០០កាន, ទី២ ចំណុះ៥០០មីលីលីត្រ ចំនួន១២០កេស និងទី៣ ចំណុះ ១០០ មីលីលីត្រចំនួន១២០កេស ត្រូវបានប្រគល់នៅថ្ងៃទី ១៤កញ្ញានេះ ក្រោមវត្តមានរដ្ឋមន្ត្រីសុខាភិបាលលោក

  • សហរដ្ឋអាមេរិកប្រកាសផ្តល់សម្ភារៈ PPE ១០ម៉ឺនកំប្លេ (Video Inside)

    សហរដ្ឋអាមេរិកប្រកាសផ្តល់សម្ភារៈ PPE ១០ម៉ឺនកំប្លេ (Video Inside)

    សហអាមេរិក បានឲ្យដឹងនូវការគ្រោងផ្តល់នូវសម្ភារៈការពារខ្លួន PPE ចំនួន១០ម៉ឺនកំប្លេដល់បុគ្គលិកសុខា ភិបាលការពារជួរមុខរបស់កម្ពុជាចំនួន២ពាន់នាក់។ ការគ្រោងផ្តល់សម្ភារៈ PPE ១០ម៉ឺនកំប្លេនោះបានលើក ឡើងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញាជាមួយក្រសួងសុខាភិបាលកម្ពុជា, អង្គការ UNICEF និង អង្គការWHO តាមប្រព័ន្ធអនឡាញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

  • កម្ពុជាអនុញ្ញាតក្រុមហ៊ុនអូស្ត្រាលីបន្តរកមាសក្នុងខេត្តត្បូងឃ្មុំ (Video Inside)

    កម្ពុជាអនុញ្ញាតក្រុមហ៊ុនអូស្ត្រាលីបន្តរកមាសក្នុងខេត្តត្បូងឃ្មុំ (Video Inside)

    កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន ឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត នៅក្នុងខេត្តត្បូងឃ្មុំ។ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត គឺជាក្រុមហ៊ុនដែលបានទទួលជោគជ័យរួចមកហើយក្នុងការកំពុងធ្វើអាជីវកម្មរ៉ែ មាសក្នុង ខេត្តមណ្ឌលគិរី។

  • ប្រទេសអាស៊ានទាំង១០បើកកិច្ចប្រជុំពិនិត្យបញ្ហាគ្រឿងញៀន (Video Inside)

    ប្រទេសអាស៊ានទាំង១០បើកកិច្ចប្រជុំពិនិត្យបញ្ហាគ្រឿងញៀន (Video Inside)

    កិច្ចប្រជុំត្រួតពិនិត្យបញ្ហាគ្រឿងញៀនដោយប្រទេសអាស៊ានទាំង១០ តាមរយ:ប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅនៅ ថ្ងៃនេះ។ បញ្ហាគ្រឿងញៀន នៅតែជាចំណោទក្នុងបណ្តាប្រទេសអាស៊ានដោយក្រុមឈ្មួញទុច្ចរិត បានបន្តការ ធ្វើសកម្មភាពជួញដូររបស់ខ្លួនបើទោះបីជាប្រទេសក្នុងតំបន់កំពុងរងនឹងវិបត្តិឆ្លងកូវីដ១៩។

  • ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅតែបន្តបើទោះបីមានឧបសគ្គ (Video Inside)

    ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅតែបន្តបើទោះបីមានឧបសគ្គ (Video Inside)

    មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានថ្លែងថាដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នឹង បញ្ចប់តាមការគ្រោងទុក បើទោះបីជាមានការជួបឧបសគ្គដោយសារអាកាសធាតុនោះក្តី។ អ្នកនាំពាក្យអា កាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងថាគម្រោងសាងសង់ព្រលានយន្តហោះហោះអន្តរជាតិភ្នំពេញ ថ្មីតម្លៃជាង១ពាន់៥០០លានដុល្លារក្នុងដំណាក់កាលទី១ នឹងត្រូវរួចរាល់ក្នុងឆ្នាំ២០២៣។

  • ក្រសួងអប់រំផ្អាកការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ (Video Inside)

    ក្រសួងអប់រំផ្អាកការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ (Video Inside)

    ការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នាខែក្រោយ នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន ដោយសារការ ឆ្លងជំងឺកូវីដ១៩នៅមិនទាន់ធូរស្រាលក្នុងរាជធានីភ្នំពេញ។